អត្ថន័យខ្លឹមសារដើម្បីឲ្យយុវវ័យស្វែងយល់អំពីថ្ងៃបុណ្យនៃក្ដី ស្រឡាញ់ ដែលមានប្រវត្តិមកពីក្រុងរ៉ូមប្រទេសអ៊ីតាលីហៅថា St Valentine។ នៅក្នុងបទបង្ហាញដែលក្រសួងកិច្ចការនារីបានពន្យល់ខ្លឹមសារអត្ថន័យ បុណ្យនៃក្ដីស្រឡាញ់ គឺជាប្រពៃណីរបស់បរទេសហើយកូនខ្មែរមួយចំនួនបានយកមកអនុវត្តន៍ ប្រាសចាកអត្ថន័យ ដោយយកថ្ងៃ១៤កុម្ភៈនេះបង្កើតរឿងស្នេហាចូលផ្ទះសំណាក់ ចូលសណ្ឋាគារ និងជូនកាដូ បាច់ផ្កា ពពាក់ពពូន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរដល់វប្បធម៌ជាតិខ្មែរ។
លោក ប៉ិច ប៉ូឡែន នាយកសាលាវេស្ទឡាញ បានមានប្រសាសន៍ថា លោកសប្បាយចិត្តណាស់នៅពេលនេះដែលក្រសួងកិច្ចការនារី ក៏ដូចរដ្ឋាភិបាលយកចិត្តទុកដាក់ ទប់ស្កាត់វប្បធម៌បរទេសផ្ដេសផ្ដាស ហើយបានអប់រំយុវវ័យរបស់យើង ពិសេសសិស្សសាលារបស់លោកឲ្យយល់អំពីអត្ថន័យពិតនៃបុណ្យទិវានៃក្ដី ស្រឡាញ់ មិនមែនប្រពៃណីទំនៀមទម្លាប់ខ្មែរឡើយ អ្វីដែលយុវជនខ្មែរបានធ្វើកន្លងមកលោកយល់ថា មិនត្រឹមត្រូវឡើយ លោកស្វាគមន៍ និងមានចិត្តរីករាយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់អប់រំ តាស់តឿនយុវជនយុវនារីខ្មែរ កុំឲ្យវង្វេងវង្វាន់តាមវប្បធម៌បរទេសភ្លេចអស់នូវទំនៀមទម្លាប់ល្អ របស់ខ្មែរ។
លោក ប៉ូ ឡែន បានមានប្រសាសន៍ថា វប្បធម៌របស់យុវវ័យនាំគ្នាគគ្រឹកគគ្រេងថ្ងៃ (បុណ្យសង្សារ) នៃក្ដីស្រឡាញ់ធ្វើឲ្យរូបគាត់ដូចប្រជាពលរដ្ឋដទៃដែរ មិនគាំទ្រឲ្យមានការជ្រួលជ្រើមដូចឆ្នាំមុនៗនោះឡើយ។ ក្រោយពេលមានការចុះអប់រំពីក្រសួងកិច្ចការនារីនេះលោកសង្ឃឹមថា យុវវ័យរបស់យើងនិងបានយល់ហើយមិនគប្បីនាំគ្នាធ្វើឲ្យខូច ទំនៀមទម្លាប់ជាតិយើងឡើយ៕
ដកស្រង់ពី women.open.org.kh